Cette page donne les liens vers les proverbes, dictions et idiotismes khmers présentés sur Khmerologie, classés dans l’ordre alphabétique.
កកក៏បាយ មេម៉ាយក៏ស្រី
កង់ត្រាចកង់ធ្នង់។
កាប់បំពង់ រង់ចាំទឹកភ្លៀង។
កុកភ្លេចជុង តែជុងមិនដែលភ្លេចកុកនោះទេ។
កើតមួយជាតិ ធាតុមួយចាន។
កុំចាក់អង្ករ ដូរយកអង្កាម។
កុំចាក់អង្ករ យកអង្កាម។
កុំចិញ្ចឹមសត្វក្អែក វាត្រឡប់ចិតភ្នែក
កុំបង្រៀនក្រពើឱ្យចេះហែលទឹក
កុំបង្ហាត់ក្រពើឱ្យចេះហែលទឹក
កុំពត់ស្រឡៅ កុំប្រដៅស្រីខូច
កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ
កុំយកស្ករទៅផ្ញើរនឹងស្រមោច។
កុំរាមុខដឹង កុំទទឹងមុខទ័ព។
កុំឲ្យជឿមេឃ កុំឲ្យជឿផ្កាយ កុំឲ្យជឿកូនថាគ្មានសហាយ កុំឲ្យជឿម្ដាយថាគ្មានបំណុល។
ក្បាលយួន ខ្លួនខ្មែរ។
ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ។ (voir aussi ici)
ក្របីស៊ីស្រូវ បងមិនហ៊ានដេញ ក្របីដើរចេញ បងដេញឲ្យស្រីមើល។
ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត។
ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត។
ក្អែកមួយជាក្អែកដប់
ខ្ញុំហូបអំបិល ច្រើនជាង ឯងហូបបាយ
ខ្នើតផុត រនោចចូល។
ខ្មាសគ្រូគ្មានវិជ្ជា ខ្មាសភរិយាគ្មានកូន
ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន
ខ្មាសល្ងង់ទើបចេះ ខ្មាសក្រទើបមាន។
ខ្លាពឹងព្រៃ ព្រៃពឹងខ្លា
ខ្លួនទាបកុំតោង ដៃខ្លីកុំស្រវាឱបភ្នំ
ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះស្អប់អ្នកមានទ្រព្យ
គយដេក ដាស់គយឱ្យអង្ករ។
គិង្គក់ចង់ស៊ីសាចក្ងាន។
គុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់
គុណមួយរយសំពៅ ទោសមួយចូលទៅរលាយគុណអស់
គោចាស់ចង់ស៊ីស្មៅខ្ចី (et ici)
គោចាស់ប៉ះស្មៅខ្ចី
គោលឿនសឹកក ស្រីល្អសឹកគូទ
គោស្គម ថ្នមប្រើ។
ឃុនឃិបជនពាល រាលទុក្ខដល់ខ្លួន
ឃុបឃិបបណ្ឌិត សុខមួយជំវិតឥតទុក្ខ
ឃើញដំរីជុះ កុំជុះតាមដំរី
ឃ្លាតឆ្ងាយ ណាយចិត្ត។
ឃ្លានកុំអាលស៊ី។
ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក
ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក យប់កុំអាលនិយាយជាមួយស្រី។
ឃ្លានកុំអាលស៊ី ។ មានកុំអាលអរ ក្រកុំអាលភ័យ។
ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ
ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
ងប់នឹងប្រុស ខូចព្រហ្មចារី។
ង់បនឹងស្រា ខូចស្មារតី។
ងប់នឹងស្រី ចំណីទុក្ខ។
ងាប់ខ្លួនសមសូនជាងងាប់កេរ្តិ៍ឈ្មោះ
ចង់ចេះ ឱ្យធ្វើល្ងង់។
ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់
ចង់ឆ្ងាញ់ឱ្យរកអន្លក់ ចង់ស្រណុកឱ្យនឿយពីក្មេង
ចង្កឹះមួយបាច់គេកាច់មិនបាក់
ចាក់ទឹកលើក្បាលទា។
ចាប់ក្ដាមដាក់ចង្អេរ
ចាប់ត្រីបានកុំអោយល្អក់ទឹក។
ចេកស្លាប់ព្រោះផ្លែ។
ចុះទឹកក្រពើ ឡើងលើខ្លា។
ចេះច្រើនមានចំណេះមិនចែកគេចេះចាត់ទុកថាល្ងង់
ចេះពីរៀន មានពីរក ក្រពីខ្ជិល
ឆ្កែកន្ទុយខ្វៀន
ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន។
ឆ្កែនឹងអាចម៍ ស្ដេចនឹងរាជ្យ។
ឆ្កែព្រុះមិនដែលខាំ។
ឆ្កែព្រុះមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
ឆ្ងាយកាយ ណាយចិត្ត។
ឆ្មាមិននៅកណ្ដុរឡើងរាជ្យ
ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
ជាងមិនកើត ទៅបន្ទោសដែក
ជិះឡានចេងហេង បោះឆ្នាតឱ្យកែវសាន។
ឈាមស្រែកស្បែកហៅ
ឈ្មោះខ្លួនបែបណា ខំធ្វើឱ្យដូចឈ្មោះ។
ឈ្មោះល្អក្រក្នុងលោក សិរីរត់រកអ្នកមានកេរ្តិ៍ឈ្មោះ។
ឈ្លោះនឹងបរទេស កុំធ្វេសគំនិត
ឈ្លោះនឹងស្រីនាំអោយហិន ក្ដីនឹងចិននាំអោយថោក។
ដល់កំពង់ លង់ទូក។
ដឹកគោទៅមើលកុន
ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ
ដើមត្នោតជាជ្រកផ្ទះខ្មែរ
ដំរីជល់គ្នាងាប់ស្មៅចិញ្ចៀន
ដំរីជល់គ្នាងាប់ស្រមោច
ដំរីជើងបួនគង់មានភ្លាត់ អ្នកបា្រជ្ញចេះស្ទាត់គង់មានភ្លេច
ដំរីជើងបួនជួនមានភ្លាត់ ឣ្នកប្រាជ្ញចេះស្ទាត់ជួនមានភ័ន្ត
ត្រីកំភ្លាញស្លាប់ពីព្រោះមាត់
ត្រីកំភ្លាញស្លាប់ព្រោះមាត់ សត្វខ្វែកស្លាប់ព្រោះអាចម៍
ត្រីមួយត្រកស្អុយមួយ គឺស្អុយទាំងអស់
ទាវាមិនដែលឡើងរានទេ
ទឹកត្រជាក់ត្រីកុំ។
ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី
ទំពាំងស្នង ឫស្សី
ធ្ងន់នៅថ្ម ក្រនៅក្ដី។
ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅ រលាយបាត់បង់
នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ
នំមិនដែលធំជាងនាឡិ
នំមិនធំជាងនាឡិ
នំមិនបានធំជាងកញ្ចប់
បានមួយចង្អាម ចង់បានមួយហត្ថ
បាយកកក៏បាយ មេម៉ាយក៏ស្រី
ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត
ផឹកស្រា ក្លាសំដី
ផឹកស្រា ខ្លាសម្ដី
ផោមក្មុងទឹកគង់ស្អុយ
ផ្គរផ្ដាំក្ដាមខ្យង
ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង។
ផ្លុំប៉ីឲ្យក្របីស្តាប់
ពងមាន់កុំជល់នឹងថ្ម
ពុតគ្រូកុំត្រាប់ច្បាប់គ្រូឱ្យយក
ភ្នំំមួយមិនអាចមានខ្លាពីរ។
ភ្លើងឆេះពីសំរាម
មនុស្សនឹងប្រាក់ យក្សនឹងសាច់ ស្ដេចនឹងបល្ល័ង្ក។
មនុស្សនឹងប្រាក់ យក្សនឹងសាច់ ឆ្កែនឹងអាចម៍ ស្តេចនឹងរាជ្យ។
មានទឹកមានត្រី
មានកុំអាលអរ ក្រកុំអាលភ័យ
មាសទឹកដប់មិនខ្លាចភ្លើង
មាសសុទ្ធមិនខ្លាចភ្លើង
មិនទាន់ឃើញក្ដារមឈូស មិនទាន់ស្រក់ទឹកភ្នែក។
មេម៉ាយកូនមួយ ដូចព្រហ្មចារី មេម៉ាយកូនបី ដូចស្រីសៅកែ
ម្ទេសណាមិនហឹរ
ម្ទេសណាមិនហឹរ ស្រីណាមិនប្រចណ្ឌ។
យកពងមាន់ផ្ញើក្អែក។
យល់ញាតិ ឃ្លាតច្បាប់។
រទេះបាក់មិនគិត ទៅគិតឯគោលូចដាំង
រពឹលដៃ ផ្ទៃឆ្អែត។
រូបកាយតែងចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ ទាំងធម៌របស់សប្បុរសក៏មិនចេះចាស់ជរាដែរ។
លូកប្រហុក ឱ្យកប់ក្លៀក។
វាយពស់ឱ្យក្អែកស៊ី។
សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា។
សម្លមិនឆ្ងាញ់ ឱ្យតែក្តៅ ប្រពន្ធខ្មៅ ឱ្យតែក្មេង។
សាបមួយដៃ ប្រៃមួយចឹប (voir aussi ici)
សុខចិត្តឱ្យស្ដួច តែមិនឱ្យដាច់។
ស៊ីញ៉េមួយខ្វោក រាប់ម៉ឺន។
ស្រីសដូចចាន មារយាទមិនបាន ដូចឆ្កែក្រោមផ្ទះ។
ស្លាប់បាប្រសើរជាងស្លាប់មេ លិចទូកកណ្ដាលទន្លេប្រសើរជាងភ្លើងឆេះផ្ទះ
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
ឡេមឡឹមឡឹបបាត់យូរៗគង់ព្រាត់គ្នា
អំពៅជិតដៃដំរី ក្រមុំជិតកំលោះ។
អំពៅជិតដៃដំរី ស្ត្រីជិតបុរស។
អ្នកឡើងបានតែបេះអ្នកប្រឡេះបានតែស៊ី
អ្នកឡើងបានតែបេះអ្នកប្រឡេះបានតែហត់ឆ្អែតមាត់អ្នកមកដៃទទេ
-
Articles récents
Articles les plus consultés
-
Rejoignez les 165 autres abonnés
Archives
Catégories
Statistiques de Khmerologie
- 285 748 visites
Méta